ម៉ានីល៖ នៅថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីន បានទប់ទល់នឹងគ្រោះជំនន់ ទឹកភ្លៀង ដើម្បីបានទៅដល់អ្នកស្រុក ដែលនៅជាប់នៅលើដំបូល ផ្ទះរបស់ពួកគេ ខណៈព្យុះត្រូពិច Trami បានរំកិលខ្លួនទៅកាន់ដែនសមុទ្រ ក្រោយពីបានសម្លាប់មនុស្ស តិចបំផុតចំនួន៤០នាក់ ។
មនុស្សរាប់ម៉ឺននាក់នៅតែជម្លៀសខ្លួនចេញ បន្ទាប់ពីបានភៀសខ្លួនចេញពីគ្រោះទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលបានធ្វើឱ្យមានជំនន់ទឹកភ្លៀងរយៈពេល២ខែមកនេះ នៅក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះនៅក្នុងតំបន់មួយចំនួន ។
លោក Andre Dizon នាយប៉ូលិសប្រចាំតំបន់ Bicol ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ បានប្រាប់ ដលើទីភ្នាក់ងារ AFP ថា “មនុស្សជាច្រើននៅតែជាប់នៅលើដំបូលផ្ទះរបស់ពួកគេ ហើយសុំរកជំនួយ” ។ “យើងសង្ឃឹមថា គ្រោះទឹកជំនន់នឹងស្រកចុះនៅថ្ងៃនេះវិញ ចាប់តាំងពីភ្លៀងបានធ្លាក់មក” ។
លោកបានលើកឡើងទៀតថា កង្វះទូកកៅស៊ូគឺជា ”បញ្ហាប្រឈមដ៏ធំបំផុត” ប៉ុន្តែមានច្រើនទៀតកំពុងធ្វើដំណើរទៅមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា