ព័ត៌មានជាតិ

លោក​ ទៀ សុខាចុះសួរសុខទុក្ខ ក្រុមការងាររៀបចំ ព្រឹត្តិការណ៍ ប្រណាំងរថយន្ត OFF-ROAD ខេត្តព្រះសីហនុ ២០២៤

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក​ ទៀ សុខា ប្រធានកិត្តិយស នៃក្លឹបមហាគ្រួសាររថយន្ត OFF-ROADកម្ពុជា បានចុះសួរសុខទុក្ខ ដល់ក្រុមការងារផ្ទាល់ នៅទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ ប្រណាំងរថយន្ត OFF-ROAD ខេត្តព្រះសីហនុ២០២៤ ។

ក្នុងឱកាសនោះ​លោក​ ទៀ​ សុខា​ លើកទឹកចិត្ត និងកោតសរសើរ ដល់ក្រុមការងារ ដែលបានប្រឹងប្រែងរៀបចំ សកម្មភាពផ្សេងៗ ដើម្បីចូលរួមអភិវឌ្ឍ វិស័យកីឡាយានយន្ត និងចូលរួមជំរុញទេសចរណ៍តំបន់ឆ្នេរនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនមួយ កម្រិតថែមទៀត ។

To Top