កុលកាតា៖ ព្យុះស៊ីក្លូន Dana បានធ្វើឲ្យ រលំដើមឈើ និងបង្គោលខ្សែបណ្តាញអគ្គិសនី ក្រោយពីបានបោក បក់មកលើឆ្នេរសមុទ្រ ភាគខាងកើតរបស់ប្រទេសឥណ្ឌា ។ ក្រុមមន្ត្រីបានព្រមានអំពីអាកាសធាតុដ៏អាក្រក់ នឹងកើតឡើង ទៀតនៅថ្ងៃសុក្រនេះ ។
ព្យុះស៊ីក្លូន នេះស្មើនឹង ខ្យល់ព្យុះនៅអាត្លង់ទិកខាងជើង ឬព្យុះទីហ្វុងនៅភាគពាយ័ព្យប៉ាស៊ីហ្វិកដែរ គឺជាការគំរាមកំហែងជាប្រចាំ និងសម្លាប់មនុស្ស នៅមហាសមុទ្រឥណ្ឌា នៅភាគខាងជើង ។
យ៉ាងហោចណាស់មានមនុស្សចំនួន១,១លាននាក់នៅក្នុងរដ្ឋ Odisha និងរដ្ឋ West Bengal ត្រូវបានផ្លាស់ទីលំនៅទៅជំរកដោយសារខ្យល់ព្យុះនេះ នៅមុនពេលព្យុះស៊ីក្លូន បានបោកបក់ទៅដល់ឆ្នេរសមុទ្រភ្លាមៗ នៅពេលក្រោយពាក់កណ្តាលអធ្រាត្រ ។
លោក Siddarth Swain មន្ត្រីស្រុក បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា ព្យុះនេះបានបន្សល់ទុក “នូវតានដែលបានបំផ្លិចបំផ្លាញ” នៅក្នុងទីក្រុងឆ្នេរសមុទ្រ Puri ។
លោកបានលើកឡើងទៀតថា “ដើមឈើ និងបង្គោលអគ្គិសនីជាច្រើនត្រូវបានដួលរលំ ហើយហាងលក់ដូរនៅលើឆ្នេរដ៏ធំក៏បានរងនូវការបំផ្លាញដែរ” ។
គិតរហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់ និងរបួសត្រូវបានគេរាយការណ៍ឲ្យដឹងឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា