ប៉េកាំង ៖ អ្នកនាំពាក្យចិនដីគោក បានឲ្យដឹងថា សកម្មភាពបំបែកខ្លួនស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” និងការអន្តរាគមន៍ពីខាងក្រៅ នឹងមិនរារាំងការប្តេជ្ញាចិត្ត របស់ដីគោកក្នុងការដោះស្រាយសំណួរ តៃវ៉ាន់ និងការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឡើងវិញនោះទេ។
លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ តៃវ៉ាន់ក្រុមប្រឹក្សារដ្ឋបានធ្វើការកត់ សម្គាល់ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងផែនការ លក់អាវុធថ្មី របស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ។
លោកស្រីបានលើកឡើងថា “យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការលក់អាវុធ របស់សហរដ្ឋអាមេរិកទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ដែលជាគោលជំហរស្រប និងច្បាស់លាស់របស់យើង” ។
លោកស្រីបានជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី ជាពិសេសសេចក្តីថ្លែងការណ៍ ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២ បញ្ឈប់ការបំពាក់អាវុធតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួន ដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ៕
ប្រែសម្រួល ឈូក បូរ៉ា