ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការបិទចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពី ស្តុបបំបែកខ្នែងផ្លូវជាតិលេខ១ កែងផ្លូវជាតិលេខ២១បេ រហូតដល់គល់ស្ពានអ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង ១២:០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ១៥:០០នាទីរសៀល ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់ អបអរសាទរ ពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ ២០២៤ ដែលនឹងចាប់ផ្តើមរត់ ពីទីតាំងបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅលើផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ពហុកីឡដ្ឋានជាតិ អូឡាំពិក។
នៅពេលពិធីចាប់ផ្តើមនៅម៉ោង ១៤:០០នាទីរសៀល ការធ្វើចរាចរនឹងត្រូវ បិទទាំងស្រុងក្នុង រយៈពេល១ម៉ោង ចាប់ពីទីតាំងបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ឆ្ពោះមកភ្នំពេញចំងាយ ១គីឡូម៉ែត្រ បន្ទាប់មកនឹងបើកឱ្យចរាចរតែមួយ ចំហៀងផ្លូវរហូត ដល់ពិធីត្រូវបានបញ្ចប់ ។ អាស្រ័យហេតុនេះសូម ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយ ចូលរួមសហការ អនុវត្តតាមខ្លឹមសារ សេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព ។