ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ស្នើគំនិតផ្តួចផ្តើម បទឈប់បាញ់ នៅហ្គាហ្សារយៈពេលពីរថ្ងៃ សម្រាប់ការដោះដូរ អ្នកទោសចំណាប់ខ្មាំង

AFP

អេហ្ស៊ីប ៖ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី បានប្រកាសថា ប្រទេសអេហ្ស៊ីប បានស្នើឱ្យមានបទ ឈប់បាញ់រយៈពេលពីរថ្ងៃនៅតំបន់ ហ្គាហ្សាស្ទ្រីប ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែល ៤នាក់ជាមួយអ្នកទោស ប៉ាឡេស្ទីនមួយចំនួន នៅក្នុងប្រទេសអ៊ីស្រាអែល។

លោក ស៊ីស៊ី បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានរួមថា “ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ អេហ្ស៊ីបបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយស្នើគំនិតផ្តួចផ្តើមមួយ ក្នុងគោលបំណងជំរុញឱ្យស្ថានការណ៍ទៅមុខ និងឈប់បាញ់ រយៈពេលពីរថ្ងៃ ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល ៤នាក់ជាមួយអ្នកទោសប៉ាឡេស្ទីន មួយចំនួននៅក្នុងពន្ធនាគារអ៊ីស្រាអែល” ។

លោកបានបន្ថែមថា ការចរចានឹងចាប់ផ្តើមក្នុងរយៈពេល ១០ថ្ងៃ ដើម្បីឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយមួយ និងធានាការបញ្ជូនជំនួយ ទៅកាន់តំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top