ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្ទៃក្នុង តាមដានវឌ្ឍនភាព ការរៀបចំបុណ្យសមុទ្រ ដើម្បីត្រៀមព្រឹត្តិការណ៍ ដ៏អស្ចារ្យរបស់កម្ពុជា បង្ហាញឱ្យពិភពលោកបានដឹងអំពីជោគជ័យរបស់កម្ពុជា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកម្សាន្ដ នៅប្រទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យសមុទ្រនាពេលខាងមុខ។
សូមគូសបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ខណៈនៅសល់រយៈពេលត្រឹមតែជា១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍នឹងឈានមកដល់ ដែលជាព្រឹត្តិការណ៍ ជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន ជាពិសេសក៏នឹងរួមចំណែកជួយផ្សព្វផ្សាយ ពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល និងជួយជំរុញឱ្យខេត្តកំពត មានកំណើនសេដ្ឋកិច្ច កាន់តែរីកចម្រើន និងអភិវឌ្ឍន៍ជាលំដាប់៕