ព័ត៌មានជាតិ

មេបញ្ជាការសឹករងកំពង់ធំ បើកកិច្ចប្រជុំ រៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបលើកទី៧១ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ !

កំពង់ធំ: នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ យោធាភូមិភាគទី ៤ បានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំប្រារព្ធពិធី បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងខួបអនុស្សាវរីយ៍លើកទី៧១ នៅថ្ងៃ កំណើតកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ។

  លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិ យាល័យទី១ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីផែនការ ប្រើប្រាស់កម្លាំងចូលរួមក្នុងពិធីគោរព វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិប្រជាជនកម្ពុជា ក្នុងខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ  និងផែនការប្រើប្រាស់កម្លាំងចូលរួមពិធីមិទ្ទីងអបអរ សាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់ថ្នាក់នៅមូលដ្ឋាន ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ឲ្យទទួលបានជោគជ័យ និងសុវត្ថិភាព៕
ដោយសំនៀង

To Top