ភ្នំពេញ ៖គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា សហការជាមួយ ក្រសួងមហាផ្ទៃ ក្នុងការរៀបចំ ព្រឹត្តិការណ៍រត់ពាក់ កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ក្នុងគោលបំណងអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ និងចូលរួមចំណែកលើការងារមនុស្សធម៌ សម្រាប់ជួយដល់កុមារកំព្រា អង្គការមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា។
តាមរយៈសេចក្ដីជូនដំណឹង របស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងនេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥ព្រឹក នៅទីរួមខេត្តបាត់ដំបង ដោយមាន៤ប្រភេទចម្ងាយដូចជា ៣គីឡូម៉ែត្រ , ៥គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងមហាផ្ទៃ បានណែនាំឱ្យចាត់មន្ត្រីចំណុះអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងអង្គភាព ថ្នាក់ប្រហាក់ប្រហែល ក្នុងមួយអង្គភាពចំនួន ១០នាក់ និងស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ក្នុងមួយស្នងការដ្ឋាន ចំនួន ១០នាក់ ដើម្បីចុះឈ្មោះ និង បង់ថ្លៃចូលរួមក្នុងព្រឹត្តិការណ៍នេះ តាមរយៈអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ (Telegram: 081 747 422) ឲ្យបានមុនថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះការធ្វើដំណើរ ហូកចុក ស្នាក់នៅ និងចុះឈ្មោះចូលរួមជាបន្ទុក របស់អង្គភាពសាមី៕