ឥស្លាម៉ាបាដ៖កាលពីថ្ងៃសៅរ៍ មានបុគ្គលិកសន្តិសុខចំនួន១១នាក់បានរង របួសនៅក្នុងការវាយប្រហារ ភេរវកម្មនៅក្នុងខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ថាន ។
ប្រភពបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ក្នុងលក្ខខណ្ឌអនាមិកថា ឧបទ្ទវហេតុនេះបានកើតឡើង នៅក្នុងស្រុកកុលសម្ព័ន្ធ នៃរដ្ឋ South Waziristan ជាកន្លែងដែលពួកសកម្មប្រយុទ្ធ បានវាយប្រហារមូលដ្ឋាន យោធាមួយកន្លែង ។
អ្នករងរបួស រួមទាំងមន្ត្រីមួយរូប ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យដែលនៅក្បែរនោះ ។
ជុំវិញការវាយប្រហារនេះដែរ នៅមិនទាន់មានក្រុមណាមួយអះអាង ទទួលខុសត្រូវ ចំពោះការវាយប្រហារ នេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា