កំពង់ធំ : ពិធីដង្ហែអង្គកឋិនទាន មហាសាមគ្គី ទៅកាន់វត្តបុទុមសាគរ ហៅវត្តស្រែវាល ខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី នួន វិធាវី រួមជាមួយសប្បុរសជន និងសហការី នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយមនុស្សធម៌ ជូនដល់លោកយាយលោកតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅឃុំដងកាំបិតស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ ២០២៤។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី រួមជាមួយសប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានធំឃុំដងកាំបិត បានឧបត្ថម្ភជូនលោកយាយលោកតាចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ និងថវិកាមួយម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ និងថវិកា៥ម៉ឺនរៀល សិស្សានុសិស្សចំនួន១៣០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅពីរក្បាល ប៊ិចមួយដើម ខ្មៅដៃមួយដើម បន្ទាត់មួយដើម និងថវិកា ចំនួន២០០០រៀល ដោយឡែកប្រជាការពារ ដែលរួមចំណែកនិងកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យអង្គកឋិនទាន ទទួលបានថវិកាចំនួន១០ ម៉ឺនរៀលផងដែរ។
លោកគ្រូ ខុន សុឃាន់ តំណាងឱ្យលោកយាយលោកតា សិស្សានុសិស្ស បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិតស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលតែងតែបានជួយដោះស្រាយ នូវរាល់ការលំបាកគ្រប់យ៉ាង ជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ អតីតយុទ្ធជន សិស្សានុសិស្សនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ និងបានសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោកលោកស្រី ទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសំនៀង