ព័ត៌មានជាតិ

លោក ហួត ហាក់ ទទួលជួបពិភាក្សាការងារ ជាមួយម្ចាស់ក្រុមហ៊ុនធំៗ ចំនួន១៧ក្រុមហ៊ុន នៅខេត្តយូណាន

ទីក្រុងគុនមីង៖ ឆ្លៀតឱកាសនៃការអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ លោក ហួត ហាក់ បានទទួលជួបជា មួយបណ្តាក្រុមហ៊ុន សហគ្រាសសំខាន់ៗរបស់ខេត្ត យូណាន សរុបចំនួន ១៧ ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរ ក្រុមហ៊ុនអភិវឌ្ឍន៍ រមណីយដ្ឋានទេសចរណ៍ រួមជាមួយក្រុមហ៊ុនអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។

ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តថ្មីៗរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់ បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ច ទៅស្វែងយល់បន្ថែម ពីគោលដៅទេសចរណ៍ថ្មីៗ របស់កម្ពុជា ជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា រៀបចំព្រឹត្តិការណ៍រួមគ្នា ព្រមទាំងបង្កើតកញ្ចប់ ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវ ទេសចិនពីខេត្តយូណាន មកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្ត សៀមរាបឱ្យបានកាន់តែច្រើន៕

To Top