ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ឲ្យដឹងថា យន្តហោះហ្វឹកហ្វឺនយោធា១គ្រឿង បានធ្លាក់កាល ពីថ្ងៃពុធ នៅខេត្ត Binh Dinh ស្ថិតនៅភាគកណ្តាល នៃប្រទេសវៀតណាម ដោយបានបណ្តាលឲ្យអ្នក បើកយន្តហោះចំនួន ២នាក់បាត់បង់ជីវិត ។
ក្រសួងការពារជាតិ បានឱ្យដឹងថា យន្តហោះ Yak-130 បានធ្វើការហោះហើរ នៅម៉ោង៩និង៥៥នាទី ព្រឹកនៅឯអាកាសយានដ្ឋាន Phu Cat ដើម្បីធ្វើការហ្វឹកហាត់ ។
នៅវេលាម៉ោង១០និង៣៨នាទីព្រឹក នៅគ្រា ដែលយន្តហោះត្រូវបានគេសន្មត់ថា នឹងបញ្ចប់វគ្គហ្វឹកហ្វឺនរបស់ខ្លួន អ្នកបើកយន្តហោះបានរាយការណ៍មកថា យន្តហោះមិនអាចបង្ហាញ ប្រអប់លេខបានទេ ។
ពួកគេបានព្យាយាមចាត់វិធានការ ឆ្លើយតបដើម្បីដោះស្រាយ ស្ថានការណ៍នេះដែរ ប៉ុន្តែមិនបានជោគជ័យ ។
អ្នកបើកយន្តហោះ បានរាយការណ៍ពីឧបទ្ទវហេតុនេះ ទៅកាន់មេបញ្ជាការជើងហោះហើរ ហើយត្រូវបានបញ្ជា ឱ្យលោតឆ័ត្រយោង ។
បច្ចុប្បន្ននេះ ក្រុមមន្ត្រីកំពុងធ្វើការ ដើម្បីកំណត់ទីតាំង ធ្លាក់យន្តហោះ និងស្វែងរកអ្នក បើកយន្តហោះដែលបាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា