ព័ត៌មានអន្តរជាតិ

ចិន និងកោះ តៃវ៉ាន់ អបអរសាទរ ជ័យជំនះរបស់លោក Trump ខណៈដែលតំបន់រំពឹងថា នឹងផ្លាស់ប្តូរគោលនយោបាយ របស់សហរដ្ឋអាមេរិក

Xinhua

បរទេស៖ មេដឹកនាំមកពីប្រទេសចិន និង កោះតៃវ៉ាន់ បានអបអរសាទរជ័យជម្នះ ក្នុងការបោះឆ្នោតជាតិរបស់លោក Donald Trump បើទោះបីជាមានការកើនឡើង នូវភាពមិនច្បាស់លាស់ អំពីរបៀប ដែលអាណត្តិប្រធានាធិបតីទីពីររបស់លោក អាចប៉ះពាល់ដល់សក្ដានុពល នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ យ៉ាងណាក៏ដោយ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឱ្យប្រទេសចិន និងសហរដ្ឋអាមេរិក ស្វែងរកមធ្យោបាយត្រឹមត្រូវដើម្បីសម្របខ្លួនក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកកាន់តែទូលំទូលាយ។

បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ គឺលោកសង្ឃឹមថា ភាគីទាំងពីរនឹង “ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យ ទាក់ទង គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងពង្រីកកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក” ។

ជាមួយគ្នានេះដែរ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ ដែលឡើង កាន់អំណាចកាលពីខែឧសភា បាននិយាយនៅក្នុង ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកមានទំនុកចិត្តថា “កោះតៃវ៉ាន់-សហរដ្ឋអាមេរិក ដ៏យូរអង្វែង។ ភាពជាដៃគូ ដែលកសាងឡើង លើតម្លៃ និងផលប្រយោជន៍រួម នឹងបន្តដើរតួជាមូលដ្ឋានគ្រឹះ សម្រាប់ស្ថិរភាពក្នុងតំបន់ និងនាំទៅរកភាពរុងរឿង កាន់តែខ្លាំង។

នៅលើអ៊ីនធឺណិតរបស់ចិន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយចំនួន បាននិយាយថា ពួកគេរំពឹងថាលោក Trump នឹងដាក់ពន្ធខ្ពស់លើផលិតផលចិន ប៉ុន្តែបានបង្ហាញពីទស្សនៈចម្រុះ អំពីរបៀបដែលសង្រ្គាមពាណិជ្ជកម្ម ដែលកំពុងកើតឡើងអាចប៉ះ ពាល់ដល់សេដ្ឋកិច្ចចិន។

នៅកោះតៃវ៉ាន់ ប្រជាជនតៃវ៉ាន់មួយចំនួនបង្ហាញ ការព្រួយបារម្ភ អំពីសហរដ្ឋអាមេរិក កាត់បន្ថយការគាំទ្រ របស់ពួកគេចំពោះតៃវ៉ាន់ ក្រោមអាណត្តិទីពីររបស់លោក Trump ដោយសារតែមតិ របស់លោកត្រាំអំពីតៃវ៉ាន់ ក្នុងអំឡុងពេលយុទ្ធនាការ និងវិធីសាស្រ្តឯកោ របស់គាត់ចំពោះកិច្ចការអន្តរជាតិ៕
ប្រែសម្រួលៈ ណៃ តុលា

To Top