ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិនជិត នឹងធ្វើដំណើរទៅកាន់ទីក្រុង Rio de Janeiro រដ្ឋធានីប្រទេសប្រេស៊ីល ដើម្បីចូលរួមកិច្ចប្រជុំកំពូល ប្រទេស G20 លើកទី ១៩ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសប្រេស៊ីល សកម្មភាពចាក់ ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ ឆ្នើមរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅប្រទេសប្រេស៊ីល បានចាប់ដំណើរការនៅក្រុង Rio de Janeiro កាលពីពេលថ្មីៗកន្លងទៅនេះ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោកបានថ្លែងថា ឆ្នាំនេះគឺជាខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងប្រេស៊ីល ។ ក្រោមការដឹកនាំនិងគ្រោង ផែនការពីសំណាក់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងប្រេស៊ីល ក្នុងយុគសម័យថ្មីកំពុង ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ។ សកម្មភាពចាក់ផ្សាយកម្មវិធីពិសេស ដែលរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធ សារព័ត៌មាន ប្រេស៊ីលលើកនេះ គឺជាវិធានការ ដ៏សកម្មមួយ សម្រាប់ធ្វើឱ្យការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន នៃប្រទេសចិននិងប្រេស៊ីលមានភាពជិតស្និទ្ធ ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះ នៃឆន្ទ:ប្រជាជន ស្តីពីការកសាង ចំណងមិត្តភាពរវាងចិន និងប្រេស៊ីល ។ ការចាក់ផ្សាយនូវកម្មវិធីឆ្នើម របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដូចជាភាពយន្តឯកសាររឿង «ជួបជាមួយលោក Xi Jinping»និងភាពយន្តឯកសាររឿង «ផ្លូវឆ្ពោះទៅរកភាពរុងរឿង» ជាដើមនឹងធ្វើឱ្យទស្សនិកជនប្រេស៊ីលឈ្វេងយល់ពីបុគ្គលិកលក្ខណៈដ៏មានភាពទាក់ទាញ របស់លោកប្រធានរដ្ឋចិន Xi Jinping និងចាប់អារម្មណ៍ពី ភាពរាក់ទាក់កក់ក្តៅ និងមិត្តភាពរបស់ប្រជាជនចិន ក៏ដូចជាភាពទូលំទូលាយនិង ជ្រាលជ្រៅ នៃវប្បធម៌ចិន ៕