ព័ត៌មានអន្តរជាតិ

លោក Putin សន្យាថានឹងផ្តល់ជំនួយ គ្រប់លទ្ធភាព ដែលអាចជួយទៅ ដល់ប្រទេសក្នុងតំបន់អាហ្វ្រិក

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងមូស្គូនឹង បន្តផ្តល់ជំនួយ ដែលអាចធ្វើទៅបាន ដល់ប្រទេសអាហ្រ្វិក ក្នុងវិស័យផ្សេងៗ រាប់ចាប់ពីការដោះ ស្រាយជំងឺរាតត្បាត រហូតដល់ការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវកម្ម។

មេដឹកនាំរូបនេះបាន ធ្វើការកត់សម្គាល់ កាលពីថ្ងៃអាទិត្យ នៅក្នុងសុន្ទរកថា ទៅកាន់ អ្នកចូលរួមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រី បើកសម្ពោធ នៃវេទិកាភាពជាដៃគូរុស្ស៊ី-អាហ្រ្វិក ដែលបច្ចុប្បន្នកំពុងដំណើរ ការនៅក្នុងទឹកដីសហព័ន្ធ Sirius ក្បែរទីក្រុង Sochi លើសមុទ្រខ្មៅ។

គួរឲ្យដឹងដែរថាព្រឹត្តិការណ៍នេះបានប្រមូលផ្តុំរដ្ឋមន្ត្រីជាង៤០នាក់មកពីទូទាំងទ្វីបអាហ្រ្វិក ក៏ដូចជាអ្នកចូលរួមប្រមាណ ១,៥០០ ផ្សេងទៀតផងដែរ។

លោក Putin បានកត់សម្គាល់ថា អាហ្រ្វិកបាននឹងកំពុងដើរតួនាទីសំខាន់ កាន់តែខ្លាំងឡើងនៅលើឆាកពិភពលោក ដោយលោកក៏បានបញ្ជាក់ បែបនេះជាមួយនឹង បណ្តាប្រទេសនៃទ្វីបនេះ ដើម្បីឲ្យអាចបន្តអនុវត្តគោល នយោបាយការបរទេសប្រកបដោយភាពស្ថាបនា និងសន្តិភាព។

គួរឲ្យដឹងដែរថា ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏និយាយដែរថា រុស្ស៊ីប្តេជ្ញាបន្ត ផ្តល់ជំនួយដែលអាចធ្វើទៅបាន ទាំងអស់ដល់មិត្ត អាហ្រ្វិករបស់យើងក្នុងវិស័យផ្សេងៗរួមទាំង ការធានានូវការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្ម និងភាពជ្រុល និយម ការប្រឆាំងនឹងជំងឺរាតត្បាត ការកាត់បន្ថយបញ្ហាស្បៀងអាហារ និងការដោះស្រាយគ្រោះ មហន្តរាយធម្មជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top