ព័ត៌មានអន្តរជាតិ

ស៊ីរី ៖ ប្រទេសអ៊ុយក្រែន កំពុងស្ថិតនៅក្នុងសម្ព័ន្ធ ប្រតិបត្តិការជាមួយ នឹងក្រុមអាល់កៃដា

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្នុង ទីក្រុងដាម៉ាស បានអះអាងថា ភ្នាក់ងារអ៊ុយក្រែន បានធ្វើការជាមួយ នឹងក្រុមអាល់ កៃដាក្នុងប្រទេសស៊ីរី ដោយផ្តល់ឱ្យពួកគេ នូវការបណ្តុះបណ្តាលយន្តហោះគ្មានមនុស្សបើក និងអាវុធមួយចំនួនដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក ជាថ្នូរនឹងកម្លាំងពលកម្ម។

ក្រុមភេរវករ Jabhat al-Nusra ចាប់តាំងពីប្តូរ ឈ្មោះជា Hayat Tahrir-al-Sham (HTS) ត្រូវបានកាត់បន្ថយ ទៅផ្នែកខ្លះនៅក្នុងខេត្ត Idlibដែលស្ថិត នៅខេត្តនៅភាគពាយព្យ នៃប្រទេស ។ រុស្ស៊ីគឺជាអ្នក ដែលបានជួយរដ្ឋាភិបាល ស៊ីរី កម្ចាត់ពួកសកម្មប្រយុទ្ធឧទ្ទាមផ្សេងៗ រួមទាំងរដ្ឋអ៊ីស្លាម (អតីត ISIS) ផងដែរ។

ទាហានរុស្ស៊ីម្នាក់ ដែលត្រូវបានគេហៅឈ្មោះថា Gilza បានផ្តល់បទសំភាសជាមួយនឹង RT ថា៖យើងមានការបញ្ជាក់ ពិតប្រាកដអំពីវត្តមានរបស់គ្រូជនជាតិអ៊ុយក្រែន នៅក្នុងប្រទេសស៊ីរីពិតមែន ។ គាត់បាននិយាយទៀតថា ប្រតិបត្តិករ របស់ទីក្រុងគៀវ បាននិងកំពុងបង្រៀន ពួកសកម្មប្រយុទ្ធ HTS ពីរបៀបហោះហើរ យន្តហោះ គ្មានមនុស្សបើក ក៏ដូចជាការផ្គត់ផ្គង់ អាវុធដល់ពួកគេផងដែរ ។

វីដេអូដែលថត បាននៅលើ នាវាបានបង្ហាញ ពីយន្តហោះគ្មានមនុស្សបើក Switchblade 600 ដែលផលិត ដោយសហរដ្ឋអាមេរិក កំពុងត្រូវបានបញ្ជូនទៅ ឱ្យពួកសកម្មប្រយុទ្ធស៊ីរី នៅក្នុងប្រអប់ដាក់ស្លាកថា ជាជំនួយមនុស្សធម៌ ។
ក្នុងនោះផងដែរវីដេអូមួយទៀត បានបង្ហាញពីបុរសម្នាក់ ពាក់អាវយឺត ពណ៌ខ្មៅដែលមាន និមិត្តសញ្ញាត្រីកោណ អ៊ុយក្រែន កំពុងជជែកជាមួយពួកសកម្មប្រយុទ្ធ នៅកន្លែងមួយនៅក្នុងខេត្ត Idlib៕

ប្រែសម្រួល៖ស៊ុនលី

To Top