ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងបន្ថែមដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គិសនីកម្ពុជាមានតម្រូវការជ្រើសរើស * ក្រុមហ៊ុន ម៉ៅការសាងសង់ប្រព័ន្ធបណ្តាញអគ្គិសនី – ជូន អតិថិជនធុនមធ្យម ធុនធំ និងដុំ នៅព្រះរាជាណាចក្រកម្ពុជា ទាំង តំបន់ផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា និងតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ។
ឯកសារ មានដាក់លក់នៅអង្គភាព លទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ពីថ្ងៃទី១៣៦.វិការៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង (Website: www.edc.com.kh) ។
តម្លៃលក់ឯកសារត្រូវបានកំណត់ចំនួន ៤០ ដុល្លារអាមេរិកគត់ ។
លក្ខខណ្ឌតម្រូវឲ្យ ក្រុមហ៊ុនផ្តល់ឯកសាររួមមាន៖
រចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនច្បាស់លាស់ និងបទពិសោធន៍ ។
-មធ្យោបាយដឹកជញ្ជូន ដូចជា ៖ រថយន្តដឹកសម្ភារ រថយន្តស្ទូច និង រថយន្តខ្នង ជាដើម ។
-សម្ភារបច្ចេកទេសអគ្គិសនី និងឧបករណ៍តេស្ត ស្របតាមស្តង់ដារអគ្គិសនីកម្ពុជាបានកំណត់ ។
-ឃ្លាំងទុកដាក់សម្ភារបរិក្ខារអគ្គិសនី ។
-ប័ណ្ណប៉ាតង់ឆ្នាំ២០២៤, វិញ្ញាបនប័ត្រចុះបញ្ជីអាករលើតម្លៃបន្ថែម, វិញ្ញាបនប័ត្របញ្ជាក់ការចុះឈ្មោះក្នុង បញ្ជីពាណិជ្ជកម្ម (ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម) ។
សំណើចូលរួមជា ក្រុមហ៊ុនម៉ៅការសាងសង់ប្រព័ន្ធបណ្តាញអគ្គិសនី – ត្រូវរៀចំជាបីច្បាប់ (ច្បាប់ដើមមួយ ច្បាប់ និងច្បាប់ចម្លងពីរច្បាប់) ត្រូវដាក់ក្នុងស្រោមសំបុត្របិទក្ខិត និង ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្មមិនឱ្យហួស ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង១១:០០ ។
អគ្គិសនីកម្ពុជា បដិសេធទទួលសំណើក្រុមហ៊ុនណា ដែលដាក់ក្រោយកាលបរិច្ឆេទឈប់ទទួលដូចបាន កំណត់ខាងលើ ។
ក្រោយការវាយតម្លៃរបស់គណៈកម្មាធិការលទ្ធកម្ម ក្រុមហ៊ុន/សហគ្រាស ដែលមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់នឹងត្រូវបានជ្រើសរើសជាបេក្ខភាពចូលរួមជា ក្រុមហ៊ុនម៉ៅការសាងសង់ប្រព័ន្ធបណ្តាញអគ្គិសនី នៅ ព្រះរាជាណាចក្រកម្ពុជា ទាំងតំបន់ផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា និងតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ។
ក្រុមហ៊ុនរួមទុន ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើ បានតែមួយគត់ ។ ករណីពិនិត្យឃើញថាមានសំណើលើសពីមួយនោះ សំណើទាំងអស់នឹងត្រូវបានបដិសេធដោយស្វ័យប្រវត្តិ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួម សូនអញ្ជេីញទាក់ទងជាមួយអង្គភាពលទ្ធកម្មដើម្បីទិញឯកសារ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការងារនេះ ។
បញ្ជាក់៖ ក្រុមហ៊ុនធ្លាប់បានបំពេញបែបបទជាមួយអគ្គិសនីកម្ពុជារួច ពុំចាំបាច់ទិញឯកសារទៀតទេ ដោយឡែកចំពោះក្រុមហ៊ុនពុំធ្លាប់បានបំពេញបែបបទ ត្រូវទិញឯកសារក្នុងអំឡុងពេលផ្សព្វផ្សាយតាមកាលបរិច្ឆេទ ខាងលើ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មាន តាមការគួរ ៕