ភ្នំពេញ ៖ ទិដ្ឋភាពនៅរាជធានីភ្នំពេញ ដ៏ស្រស់បំព្រងនិងមានការរៀបចំយ៉ាងស្អាត មានសោភ័ណភាព គួរឱ្យគយគន់សម្រាប់អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់អស់ហេីយ ដេីម្បីទទួលអំណរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ ១៦វិច្ឆិកានេះ។
ការរៀបចំកែលម្អសោភណ្ឌភាព បរិស្ថានទីក្រុង ក៏ដូចការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងឱកាសព្រះរាជពិធីបុណ្យ ត្រូវបានពង្រឹងនិងរៀបចំយ៉ាងស្រស់ស្អាត រងចាំទទួលស្វាគមន៏ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ ការរៀបចំកែលម្អសោភណ្ឌភាពទីក្រុងនាពេលនេះ គឺជាការរួមចំណែករក្សាប្រពៃណី ទំនៀមទំលាប់ជាតិ ដែលមានយូរលុងមកហេីយ។ ម៉្យាងទៀតក៏ដេីម្បីទាក់ទាញ ភ្ញៀវទេសចរមកលេងកំសាន្តនៅរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេង លេីឆាកជាតិ និងអន្តរជាតិ ដោយចាត់ទុកជាទីក្រុងសុីវិល័យមួយ នៅអាសុីអាគ្នេយ៏ក្នុងសុខសន្តិភាព ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញ និងសុខមាលភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ កន្លងមកលោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញធ្វើការជួសជុលតុបតែងកែលម្អ ជួសជុលក្រានីត ការ៉ូឡា សួនច្បារ សាងសង់បង្គន់អនាម័យ និងបន្ទប់ទឹកនិងពង្រាយ បង្គន់អនាម័យចល័ត ព្រមទាំងការងារផ្សេងៗទៀត ហើយបើគិតមកដល់ពេលនេះ ការងារខាងលើ អនុវត្តសម្រេចបាន១០០ភាគរយហើយ។ ការដាក់ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ជាមួុយការត្រៀមកម្លាំង សម្រាប់បោសសំអាតសួនច្បារ រយ:ពេល៤ថ្ងៃ (ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤ គឺសុទ្ធតែបានត្រៀមរួចរាល់៕