ប្រ៊ុចសែល៖ គណៈកម្មការអឺរ៉ុប បានប្រកាសផ្តល់មូលនិធិសម្រាប់ គម្រោងលទ្ធកម្មការពារឆ្លងព្រំដែនចំនួន៥ ក្នុងគោលបំណងសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុប។
គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងទាំងនេះ គាំទ្រដោយ ការពង្រឹងឧស្សាហកម្មការពារអឺរ៉ុប តាមរយៈលទ្ធកម្មរួម (EDIRPA) ម្នាក់ៗនឹងទទួលបាន ៦០ លានអឺរ៉ូ (៦៣,៦លានដុល្លារអាមេរិក) ដែលសរុបជាថវិកា ៣០០លានអឺរ៉ូ។
លោកស្រី Margrethe Vestager អនុប្រធានប្រតិបត្តិសម្រាប់អឺរ៉ុប ដែលស័ក្តិសមសម្រាប់យុគសម័យ ឌីជីថលបានឲ្យដឹងថា “នេះជាលើកដំបូងដែលយើងប្រើប្រាស់ ថវិការបស់សហភាពអឺរ៉ុប ដើម្បីគាំទ្រដល់រដ្ឋជាសមាជិកក្នុងការ ទិញផលិតផលការពារជាតិជាទូទៅ” ។
លោកស្រីបានបន្ថែមថា នេះនឹងផ្តល់នូវតម្លៃកាន់តែប្រសើរឡើង សម្រាប់ថវិកាការពារជាតិ ពង្រឹងអន្តរប្រតិបត្តិការ នៃកងកម្លាំងប្រដាប់អាវុធអឺរ៉ុប និងពង្រឹងឧស្សាហកម្ម នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា គម្រោងទាំងនោះរួមមានការ ទិញប្រព័ន្ធការពារអាកាស និងកាំជ្រួច រថពាសដែកទំនើប និងគ្រាប់រំសេវ ៕
ប្រែសម្រួល ឈូក បូរ៉ា