ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ “គំនិតផ្តួចផ្តើមចិន” ជំរុញអភិបាលកិច្ចសកល អភិវឌ្ឍទៅកាន់ទិសដៅ កាន់តែយុត្តិធម៌ និងសមហេតុផល

ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូល G20 ដែលបើកធ្វើនៅក្រុងរីយ៉ូដឺចេណេរ៉ូ បាន ទាក់ទាញក្រសែចក្ខុ របស់ពិភពលោក ។ សហគមន៍អន្តរជាតិ សុទ្ធតែគិតពិចារណាថា ចេញដំណើរជាថ្មីម្តងទៀត ពីក្រុងរីយ៉ូដឺចេណេរ៉ូ តើមនុស្សជាតិ ត្រូវកសាងពិភពលោកបែបណា ? តើត្រូវកសាងពិភពលោក មួយនេះយ៉ាងម៉េច ? តើប្រទេស G20 ត្រូវដើរតួនាទីយ៉ាងណា ? លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ដែលបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ចំពោះបញ្ហាទាំងនេះ ។

“ការកសាងពិភពលោក យុត្តិធម៌និងអភិវឌ្ឍន៍រួម ” “ការពួតដៃគ្នាបង្កើតប្រព័ន្ធអភិបាលកិច្ច សកល ប្រកបដោយយុត្តិធម៌និងសមហេតុផល” ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ ក្នុងន័យជំរុញការអភិវឌ្ឍរួម របស់បណ្តាប្រទេសនានា ហើយបានប្រកាសពីប្រតិបតិ្តការ ៨ចំណុចរបស់ចិន ដើម្បីគាំទ្រ ការអភិវឌ្ឍសកល ។ ព្រមពេលជាមួយគ្នានេះ លោក Xi Jinping បានបកស្រាយពន្យល់ដោយគ្រប់ជ្រុងជ្រោយពីទស្សនៈអភិបាលកិច្ចសកលលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថលនិងអេកូបរិស្ថានជាដើម ដែលបានញ៉ាំងឱ្យភាគីនានា ក្នុងអង្គប្រជុំមានចំណាប់ អារម្មណ៍យ៉ាងទូលំទូលាយ ។

ការអភិវឌ្ឍរួមរបស់អ្នកទាំងអស់គ្នា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ។ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ ដែលអាចអភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិនតែងតែខិតខំប្រឹងប្រែង ដើម្បីជំរុញតម្កល់ទុកការអភិវឌ្ឍ ជាចម្បងក្នុងរបៀបវារៈសេដ្ឋកិច្ចពាណិជ្ជកម្ម អន្តរជាតិ ។ ក្នុងកិច្ចប្រជុំកំពូល G20 លោក Xi Jinping បានលើកឡើង សំណើ៤ចំណុចទៀត ដែលពាក់ព័ន្ធដល់ពាណិជ្ជកម្ម ការបណ្តាក់ទុន អរិយធម៌អេកូឡូស៊ី បរិយាកាសកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចអន្តរជាតិ និងការប្រកាន់ខ្ជាប់ពហុភាគីនិយមជាដើម ។ ប្រការនេះ បានបង្ហាញពីគំនិតផ្តួចផ្តើម ជាប់រហូតរបស់ចិន ពិភពលោក ដែលមានវិបុលភាពនិងស្ថិរភាព មិនអាចបង្កើតឡើង លើមូលដ្ឋានអ្នកក្រកាន់តែក្រ និងអ្នកមានកាន់ តែមាននោះឡើយ បណ្តាប្រទេសនានាគួរតែជំរុញ ការអភិវឌ្ឍសកលដែលកាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ ជាទូទៅ និងកាន់តែមានភាពធន់ ។

ទន្ទឹមនឹងនេះ ប្រទេសចិន បានប្រកាសប្រតិបតិ្តការ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំងកិច្ចសហប្រតិបតិ្តការ ជាក់ស្តែងលើគ្រប់វិស័យ ដូចជាការពួតដៃគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ការកាត់បន្ថយភាពក្រីក្រីយ៉ាងស៊ីជម្រៅ សន្តិសុខស្បៀង និង សេដ្ឋកិច្ចឌីជីថល គាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក ពង្រីកការបើក ទូលាយដោយឯកតោ ភាគី ចំពោះប្រទេស អភិវឌ្ឍតិចតួច មានខ្លឹមសារលម្អិតនិងជាក់ស្តែង ។ ប្រទេសចិនបានសម្រេចទៀតថា នឹងចូលរួម “សហព័ន្ធសកលទប់ទល់ នឹងការអត់ឃ្លាន និងភាពក្រីក្រ ” ដែលលើកឡើងដោយប្រទេស ប្រេស៊ីល ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ។ ប្រការទាំងនេះ បានបង្ហាញយ៉ាងពេញលេញថា កិច្ចការដែលប្រទេសចិនធ្វើ គឺខិតខំប្រឹងប្រែង ជាមួយបណ្តាប្រទេសនានា ធ្វើឱ្យភាពក្រីក្រកន្លងផុតទៅ នឹងសម្រេចបាននូវចក្ខុវិស័យដ៏ល្អបវរ ។

ការសម្រេចបាននូវការអភិវឌ្ឍរួម មិនអាចឃ្លាតពីសុក្រឹតភាព របស់អភិបាលកិច្ចសកល ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើង គំនិតផ្តួចផ្តើមជាក់ស្តែង ស្ដីពីអភិបាលកិច្ចលើវិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល និងបរិស្ថានអេកូឡូស៊ីជាដើម ដោយសង្កត់ធ្ងន់លើការបង្កើតសេដ្ឋកិច្ចសកលបែបសហប្រតិបតិ្តការ ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មីនិងបរិស្ថានអេកូឡូស៊ី ។ ប្រការទាំងនេះបានធ្វើគម្រោងយ៉ាងលម្អិតអំពីការកែលំអអភិបាលកិច្ចសកល ។

ចេញដំណើងជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ ប្រទេស G20 គួរតែធ្វើជាកម្លាំងជំរុញសុក្រឹតភាពរបស់អភិបាលកិច្ចសកល និងជំរុញវឌ្ឍនភាពរបស់ប្រវត្តិសាស្ត្រជាបន្តទៀត ។ ក្នុងនាមជាសមាជិកដ៏សំខាន់មួយ ប្រទេសចិននឹងបន្តជំរុញជាបន្តបន្ទាប់នូវពហុប៉ូលភាវូបនីយកម្មដ៏ ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ដើម្បីបន្សល់ទុក “ស្លាកស្នាមរបស់ចិន” និងរួមចំណែក “កម្លាំងរបស់ចិន” ក្នុងដំណើរសម្រេចបាននូវការអភិវឌ្ឍរួម និងធ្វើសុក្រឹតភាព នៃអភិបាលកិច្ចជាសកល ៕

To Top