ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ៖ បារាំង កំពុងចង់ឲ្យរដ្ឋាភិបាលទីក្រុងគៀវ ដើរដល់ទីបញ្ចប់ តាមរយៈការបើកភ្លើងខៀវ ឲ្យអ៊ុយក្រែន អាចវាយប្រហារ ផ្លូវឆ្ងាយចូលរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃសៅរ៍ថា ភ្លើងខៀវ បើកទ្វារបស់បារាំង សម្រាប់ការវាយប្រហារនៅទីក្រុងគៀវ ចូលជ្រៅលើទឹកដីរុស្ស៊ី ដែលទទួលស្គាល់ជាអន្តរជាតិ នឹងធ្វើឱ្យប៉ះពាល់ដល់អ៊ុយក្រែន និងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ថែមទៀតប៉ុណ្ណោះ។

ការ​លើក​ឡើង​របស់​លោកស្រី​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ថ្លែង​ របស់​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង ​លោក Jean-Noel Barrot។ នៅក្នុងបទសម្ភាសន៍ជាមួយ BBC លោក Barrot បាននិយាយថា ទីក្រុងប៉ារីស មិនកំណត់ និងបង្ហាញបន្ទាត់ក្រហម លើការគាំទ្ររបស់ខ្លួនចំពោះទីក្រុងគៀវនោះទេហើយការវាយប្រហាររយៈចំងាយឆ្ងាយលើទឹកដីរុស្ស៊ីអាចត្រូវបានអនុវត្តដោយអ៊ុយក្រែន នៅក្នុងភាពពិតជាក់ស្តែងនៃការការពារខ្លួន។

លោកស្រី Zakharova បានប្រាប់ TASS ដោយសំដៅលើសេចក្តីថ្លែងការណ៍របស់លោក Barrot ថា ៖នេះមិនមែនជាការគាំទ្រសម្រាប់អ៊ុយក្រែនទេ ប៉ុន្តែវាជាវិធីមួយដើម្បីបញ្ចប់ជីវិតរបស់អ៊ុយក្រែនទៅវិញនោះទេ។

រដ្ឋមន្ត្រី​បារាំងរូបនេះ ទោះបីជាយ៉ាងណាក្តី​មិន​បាន​បញ្ជាក់​ថា ​តើ​មី​ស៊ី​ល​ពី​ប្រទេស​ របស់​លោក​ត្រូវ​បាន​គៀវ​ប្រើ​រួច​ហើយ​សម្រាប់​ការ​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​មក​លើ​រុ​ស្ស៊ី ​ឬ​យ៉ាងណា​នោះ​ទេ ។

នៅពេលដែលត្រូវបានសួរដោយ BBC ថា តើការអត្ថាធិប្បាយ គ្មានបន្ទាត់ក្រហម របស់គាត់មានន័យថាទីក្រុងប៉ារីស អាចបញ្ជូនទាហានបារាំង ទៅប្រយុទ្ធជាមួយអ៊ុយក្រែន ឬអត់ គាត់បាននិយាយថាគាត់ បារាំងនឹងមិនបោះបង់ ជម្រើសណាមួយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top