ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា មានការចូលរួមពីសមាជិក សមាជិការចំនួន១១០រូប នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុម័ត លើសេចក្តីព្រាងច្បាប់ សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាមជាឯកច្ឆ័ន្ទ គ្មានការកែប្រែ ដោយសំឡេងគាំទ្រទាំង១១០រូប ៕