ថ្ងៃទី ២ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Geng Shuang តំណាងរងរបស់ចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានប្រគល់ 《សេចក្តីផ្លែងការណ៍ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីបន្ទាត់មូលដ្ឋាន នៃដែនសមុទ្រកោះ Huangyan 》និងផែនទីដែនសមុទ្រ ពាក់ព័ន្ធជូនលោក Matthias អគ្គលេខាធិការរង ស្តីទីនៃអង្គការសហប្រជាជាតិ ដើម្បីតម្កល់ទុកជាឯកសារ ។ 《សេចក្តីថ្លែងការណ៍》 នេះនិងផែនទីដែនសមុទ្រ នឹងប្រកាសតាមគេហទំព័រ របស់អង្គការសហប្រជាជាតិ ។
កោះ Huangyan គឺជាទឹកដីមានស្រាប់របស់ប្រទេសចិន ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋាភិបាលចិនបានកំណត់និងប្រកាសពីបន្ទាត់មូលដ្ឋានដែនសមុទ្រកោះ Huangyan ដោយអនុលោមតាម《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》និងច្បាប់អន្តរជាតិដទៃទៀតព្រមទាំង《ច្បាប់ស្តីពីដែនសមុទ្រនិងដែនដីជាប់គ្នានៃសាធារណរដ្ឋប្រជាមានិតចិន》។ នេះជាវិធានការប្រក្រតីដែលរដ្ឋាភិបាលចិនធ្វើឡើងដើម្បីពង្រឹងការគ្រប់គ្រងសមុទ្រ ដែលស្របតាមច្បាប់អន្តរជាតិនិងទម្លាប់អន្តរជាតិ ។
ការតម្កល់ទុកសេក្តីថ្លែងការណ៍នេះ មិនត្រឹមតែជាការអនុវត្តកាតព្វកិច្ចរបស់ប្រទេសចិន ក្នុងនាមជារដ្ឋហត្ថលេខី នៃ《អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់មហាសមុទ្រ》ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធានការស្របច្បាប់ ដើម្បីគាំពារអធិបតេយ្យភាពទឹកដី និង សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិនផងដែរ ៕