ព័ត៌មានអន្តរជាតិ

ស្លាប់៤នាក់នៅក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រចំនួន១គ្រឿង នៅតួកគី

AFP

អ៊ីស្តង់ប៊ុល៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ មានមនុស្សចំនួន៤នាក់នៅលើយន្តហោះបានស្លាប់បាត់បង់ជីវិត នៅគ្រាដែលឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ចំនួន១គ្រឿង បានធ្លាក់ ក្រោយពីបានបុកជា នឹងមួយអគារមន្ទីរពេទ្យនៅខេត្ត Aegean កប្រទេសតួកគី ។
ទូរទស្សន៍ NTV បានរាយការណ៍ឲ្យដឹងថា ឧទ្ធម្ភាគចក្រជាកម្មសិទ្ធិ របស់ក្រសួងសុខាភិបាល បានបាត់បង់ការគ្រប់គ្រង ដោយសារតែអ័ព្ទចុះខ្លាំងពេក មុនពេលបុកជា មួយអគារមន្ទីរពេទ្យរដ្ឋ ។

នៅលើឧទ្ធម្ភាគចក្រនោះ មានអ្នកបើកបរម្នាក់ បុគ្គលិកបច្ចេកទេស វេជ្ជបណ្ឌិត និងបុគ្គលិកថែទាំសុខភាព ហើយរបាយការណ៍បឋមបានបញ្ជាក់ថា អ្នកទាំង៤នាក់បានស្លាប់ទាំងអស់ ។

លោក Idris Akbiyik អភិបាលក្រុង Mugla បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង ក្នុងអំឡុងពេលហោះហើរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top