ព័ត៌មានអន្តរជាតិ

លោក Donald Trumpថា អំពើពុករលួយនៅ USAID គឺស្ថិតនៅកម្រិតមិនអាចពន្យល់បាន, បិទចោលទៅ!

AFP

បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយថា ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រឈមនឹងអំពើពុករលួយស្ទើរតែ មិនធ្លាប់មានពីមុនមក ហើយគួរតែត្រូវបិទចោល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទបញ្ជាប្រតិបត្តិដំបូងមួយ បន្ទាប់ពីលោកចូលកាន់តំណែង លោក Trump បានផ្អាកជំនួយបរទេសទាំងអស់ របស់សហរដ្ឋអាមេរិក ដោយរង់ចាំការត្រួតពិនិត្យរយៈពេល ៣ ខែ ចំពេលមានការជំរុញឱ្យកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្រោយមកបានបញ្ឈប់គម្រោង មួយចំនួនដែលផ្តល់ឲ្យទីភ្នាក់ងារ USAID ដែលជាទីភ្នាក់ងារសំខាន់របស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់គ្រប់គ្រងការផ្តល់មូលនិធិ ដល់គម្រោងនយោបាយនៅបរទេស។

លោក Elon Musk ដែលដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលថ្មី (DOGE) ដែលកំពុងវាយតម្លៃការចំណាយ របស់ទីភ្នាក់ងារសហព័ន្ធ បានដាក់ស្លាក ឬ ហៅ USAID ថា ជា “អង្គការឧក្រិដ្ឋកម្ម”។

លោក Trump បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសុក្រថា “USAID កំពុងជំរុញឱ្យពួករ៉ាឌីកាល់ឆ្កួត ហើយគ្មានអ្វីដែលពួកគេអាចធ្វើអំពីវាបានទេ ពីព្រោះវិធីដែលលុយត្រូវបានចំណាយច្រើន ដោយការក្លែងបន្លំគឺមិនអាចពន្យល់បានទាំងស្រុង” ។

លោក​បន្ត​ថា​ «​អំពើ​ពុក​រលួយ​គឺ​មាន​កម្រិត ​កម្រ​ឃើញ​ពី​មុន​មក។ បិទវាចុះ!” ។

លោក Trump បានសរសេរនៅលើ Truth Social កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារ USAID បានលួចលុយរាប់ពាន់លានដុល្លារ “ភាគច្រើនវាទៅប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជា “ប្រាក់ទូទាត់សរុប” សម្រាប់ការបង្កើតរឿងល្អៗអំពីអ្នកប្រជាធិបតេយ្យ។  នយោបាយឆ្វេងនិយម ដែលគេស្គាល់ថាជា “Politico” សារព័ត៌មាន Politico ហាក់ដូចជាបានទទួលលុយ ៨លានដុល្លារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top