សុខភាព

មុនកើតជំងឺមហារីកក្រពះ វានឹងបង្ហាញអ្នកឲ្យដឹង តាមរយៈរោគសញ្ញាទាំងនេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួន ដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន ។ តើមានអ្វីខ្លះទៅ?

១-មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារ អ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំ ជាពណ៌ខ្មៅ ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

២-ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា ទោះបីជាអ្នកឃ្លាន ឬឆ្អែតក៏ដោយ ក៏អ្នកកើតមានអាការៈឈឺក្រពះនេះដែរ។ នៅពេលដែលអ្នកព្រងើយកណ្តើយយូរ ជំងឺអ្នកនឹងកាន់តែធ្ងន់ធ្ងរជាមិនខានឡើយ។

៣-នៅពេលដែលអ្នកជិតកើតជំងឺមហារីកក្រពះ បរិមាណនៃអាហារដែលអ្នកពិសារអាចថយចុះ ដោយអ្នកមិនសូវញ៉ាំច្រើនដូចមុនឡើយ ឃើញអ្វីក៏ឆ្អែតដែរ។ ជាពិសេស មានបុគ្គលមួយចំនួនក្រោយបរិភោគបាយរួច បែរជាប្រែជាហើមពោះទៅវិញ។

៤-ចុងក្រោយ អ្នកនឹងអាចបត់ជើងធំចេញឈាមបាន។ នៅពេលដែលកើតមានអាការៈនេះ អត្រានៃការកើតមហារីកក្រពះនេះគឺខ្ពស់ហើយ។ ដូចនេះ អ្នកគួរតែពិនិត្យ ដើម្បីព្យាបាលបានទាន់ពេលវេលា៕
ដោយ៖ ហង្ស សុបញ្ញា

    To Top