ព័ត៌មានជាតិ

ស្នងការភ្នំពេញ ឱ្យកែប្រែពណ៌ខោអាវ បំពាក់លើក្មេងទំនើង និងជនសង្ស័យ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យ មានការកែសម្រួលខោអាវ ដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀត ។

ការឱ្យប្តូរសំលៀកបំពាក់នេះ បន្ទាប់ពីមានព្រះសង្ឃមួយអង្គ បានបិណ្ឌបាត្រទៅក្រសួងពាក់ព័ន្ធ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យជួយកែប្រែពណ៌អាវ ខោ ពាក់លើខ្លួនជនសង្ស័យនានា ព្រោះដូចនឹងស្បង់ជីវរបស់ព្រះសង្ឃ ដែលនាំឱ្យប្រទេសកាន់ព្រះពុទ្ធសាសនា ផ្សេងទៀតមាក់ងាយ ព្រោះអាចយល់ច្រឡំតែម្តង ក្បាលកោ ហើយពណ៌ទៅទាំងព្រមពីលើដល់ក្រោម៕

To Top