អត្ថបទ

​​ «ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ» សមាជិកថ្មីរបស់ ខ្មែរ ប៊ែវើរីជីស បាន​ដាក់សម្ពោធជាផ្លូវការហើយ

ភ្នំពេញ៖ ដើម្បី​បំពេញតម្រូវការ​អតិថិជន និងតម្រូវការ​ទីផ្សារ ខ្មែរ ប៊ែ​វើ​រី​ជី​ស ​​សម្រេច​បង្ហាញ​សមាជិកថ្មី និងបានធ្វើការដាក់សម្ពោធ «ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ» ជាផ្លូវការ​ជូនដល់តំណាងចែកចាយ និងអតិថិជនទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ ​
ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង ​ខ្មែរ ប៊ែ​វើ​រី​ជី​ស ផ្ដល់ជូននូវរសជាតិថ្មី បទពិសោធន៍ថ្មី​ និងប្លែកអារម្មណ៍ដល់អតិថិជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ​​ហើយជាពិសេសនារដូវក្ដៅ​ឲ្យតែមាន អាយស៍ ដឹងតែទទួលបានអារម្មណ៍​ស្រស់ស្រាយជាមួយរសជាតិ​ទំពាំងបាយជូរ​។
លក្ខណៈពិសេស​ដែល ខ្មែរ​ ប៊ែវើរីជីស ទទួលបានទំនុកចិត្តខ្ពស់ និងការគាំទ្រពីអតិថិជន​កន្លងមក ដោយសាររាល់ការផលិតនូវផលិតផលនីមួយៗពីក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស បានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ​ ​មានគុណភាពខ្ពស់ ក្រោមការធ្វើតេស្តជាមួយការវាយតម្លៃជាប្រចាំដោយអ្នកជំនាញលំដាប់អន្តរជាតិ។ ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ មានចំណុះ ៣៣០ម.ល និង ១,៥០០ម​.ល សម្រាប់ជ្រើសរើស​តាមតម្រូវការអតិថិជន និង​ជាទឹកក្រូចរសជាតិថ្មីនៅក្រោមម៉ាកផលិតផលទឹកក្រូច អាយស៍។
តោះកុំភ្លេចសាកល្បងរសជាតិថ្មី អាយស៍ រសជាតិទំពាំងបាយជូរ​ ទាំងអស់គ្នាណ៎ា។
​ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង។
ផលិតផលខ្មែរ រោងចក្រស្ដង់ដារពិភពលោក ខ្មែរ ប៊ែវើរីជីស។
ឆ្ងាញ់ស្រស់ស្រាយ សប្បាយគ្រប់ពេល។

To Top