បរទេស៖ ការរញ្ជួយតូចៗចំនួន ១៦ ដែលមានកម្រិត ១,៩ ដល់ ៣,៨រ៉ិចទ័រ ត្រូវបានកត់ត្រានៅក្នុងស្រុក Wiang Haeng នៃខេត្ត ឈៀងម៉ៃ និងស្រុក Pai នៃ ខេត្ត Mae Hong Son កាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែមានតែអ្នកស្រុកមួយចំនួនប៉ុណ្ណោះ ដែលមានអារម្មណ៍ដឹង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកដ្ឋានសង្កេតការរញ្ជួយដីបាននិយាយថា ការរញ្ជួយបានកើតឡើងពីម៉ោង ៤៖២២នាទី ព្រឹកដល់ម៉ោង ១០៖៥៧នាទី ព្រឹកថ្ងៃចន្ទនេះ។
ការរញ្ជួយដីចំនួន ១០ ដែលមានកម្រិតពី ១,៩រ៉ិចទ័រ ទៅ ៣,៥រ៉ិចទ័រ ត្រូវបានគេរកឃើញនៅក្នុង Saen Hai នៃស្រុក Wiang Haeng ឈៀងម៉ៃ ចាប់ពីម៉ោង ៤៖២២នាទី ព្រឹកដល់ម៉ោង ១០៖៤៣នាទី ព្រឹក។
ការរញ្ជួយដីចំនួន ៦ ត្រូវបានកត់ត្រានៅក្នុង Wiang Nuea នៃស្រុក Pai, ខេត្ត Mae Hong Son ចាប់ពីម៉ោង ៦៖១១នាទី ព្រឹកដល់ម៉ោង ១០៖៥៧នាទី ព្រឹក។ ទីមួយគឺធំបំផុតនៅកម្រិត ៣,៨ រ៉ិចទ័រ។
ប្រជាជនក្នុងតំបន់នៅក្នុងទីតាំងទាំងពីរបានរាយការណ៍ថា មានអារម្មណ៍ញ័រចំនួន ៣ ដែលមានទំហំ ៣,២រ៉ិចទ័រ ដល់ ៣,៨ រ៉ិចទ័រ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Huangsub បាននិយាយនៅក្នុងទីក្រុងឈៀងម៉ៃ នៅថ្ងៃចន្ទនេះថា ការរញ្ជួយដីថ្ងៃទី ២៨ ខែមីនានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប៉ះពាល់ដល់អគារចំនួនបី នៅក្នុងទីក្រុងឈៀងម៉ៃ ៕
ប្រែសម្រួលៈ ណៃ តុលា
