នយោបាយ

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បន្តអំពាវនាវឲ្យធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល នឹងដាក់បន្ទុកឲ្យក្លាយជាឧក្រិដ្ឋជន

ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការបន្តអំពាវនាវរបស់លោក សម រង្ស៊ី គៀងគរពលរដ្ឋធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ នឹងដាក់បន្ទុកឲ្យក្លាយជាឧក្រិដ្ឋជន។

តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គឹម សន្តិភាព បានថ្លែងថា វោហារសព្ទរបស់អ្នកនឹងដាក់ បន្ទុកអ្នកឲ្យក្លាយជាឧក្រិដ្ឋជន ។

វោហារសព្ទដែលលោកថា នោះគឺការបង្កើនវោហារហិង្សា និងការបន្តអំពាវនាវរបស់ក្រុមឧទ្ទាម គឺជាការបង្ហាញអំពីឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកា ខាងមុខឲ្យបានសម្រេច។

លោកថា “វោហារសព្ទទាំងអស់នេះ គ្មានអ្វីក្រៅតែពីជួយដាក់បន្ទុកបន្ថែមទៀត លើបទឧក្រិដ្ឋរបស់ក្រុមឧទ្ទាម ជនទាំងនេះតែប៉ុណ្ណោះ” ៕

To Top