ព័ត៌មានជាតិ

និនចា ចូលអុកឡុក ថ្ងៃចូលឆ្នាំខ្មែរ ដោយគាស់ផ្ទះពលរដ្ឋ លួចគ្រឿងអលង្ការយ៉ាងច្រើន

ភ្នំពេញ៖ នាថ្ងៃចូលឆ្នាំខ្មែរ នាថ្ងៃទី២ ចំថ្ងៃទី១៥ មេសា មានជនបរទេសម្នាក់បានបន្លំធ្វើជានិនចា បានចូលគាស់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌសែនសុខដោយបានលួចគ្រឿងអលង្ការជាច្រើន ។

យោងតាមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃ១៦ មេសា បានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន និនចា បរទេស ជំនាញ គាស់ផ្ទះនិងបានដកហូតគ្រឿងអលង្កាការមួយចំនួន។

ជាមួយនឹងការបង្ក្រាបបាននេះ លោកស្នងការបានក៏ផ្ញើសារទៅកាន់ពលរដ្ឋថា បើមានករណី និនចាឡើងគាល់ឬចូលលួចក្នុងផ្ទះ ត្រូវប្រយ៉ាប់ទំនាក់ទំនងមកលោក អធិការខណ្ឌ សែនសុខ ភ្លាមៗ៕

To Top