ព័ត៌មានជាតិ

ថៃ៖ រយៈពេល ៤ថ្ងៃដំបូងនៃសង្ក្រាន្តឆ្នាំថ្មី មានអ្នករបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍ជាង ១.០០០នាក់

Photo: Prasit Tangprasert

បរទេស៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងរបួសបានកើនលើស ១,០០០ករណី ក្នុងរយៈពេល ៤ថ្ងៃដំបូងនៃការធ្វើដំណើរក្នុងថ្ងៃបុណ្យសង្ក្រាន្ត ដោយមានអ្នកឈប់សម្រាកមួយចំនួន ចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅទីក្រុងបាងកកវិញ កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២៤១ ករណី បានកើតឡើងកាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្សចំនួន ៣៤ នាក់បានស្លាប់ និង ២៤៩ នាក់រងរបួស។

ការធ្វើបច្ចប្បន្នភាពចុងក្រោយបំផុតកាលពីថ្ងៃអង្គារបានបង្ហាញថា របាយការណ៍គ្រោះថ្នាក់បានកើនឡើងដល់ ១.០០០ករណី ជាមួយនឹងការរងរបួសមានចំនួន ១.០០២នាក់ ចាប់តាំងពីយុទ្ធនាការបើកបរប្រកបដោយសុវត្ថិភាពរយៈពេលប្រាំពីរថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃសុក្រ។ អ្នកស្លាប់កាលពីថ្ងៃចន្ទបាននាំឱ្យចំនួនសរុបរយៈពេលបួនថ្ងៃដល់ ១៣៨នាក់ ដែលជាការថយចុះ 18% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេល ៤ ថ្ងៃដំបូងនៃពិធីបុណ្យសង្ក្រាន្តឆ្នាំ២០២៥ ប្រទេសថៃបានកត់ត្រាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១.២៦៦ ករណី របួស ១២៤៤ នាក់ និងស្លាប់ ១៦៩ នាក់។

ឮប្រែប្រួលៈ ណៃ តុលា

To Top