អត្ថបទ

គុណភាពលំដាប់ពិភពលោកខ្មែរប៊ែវើរីជីសនាំចេញផលិតផល Made in Cambodia ទៅកាន់ទីផ្សារមានសក្តានុពលធំៗក្នុងតំបន់អាស៊ី

(ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរ ដែលបន្តរីកចម្រើនឥតឈប់ឈរ រហូតដល់អាចផលិតបាននូវគ្រប់ប្រភេទភេសជ្ជៈ ស្របតាមស្តង់ដាអន្តរជាតិ ថែមទាំងអាចប្រឡូកចូលទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងក្នុងតំបន់អាស៊ី។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាស្នាដៃបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធសាធ បានបន្តជំរុញផលិតផល ផលិតដោយរោងចក្រធំក្នុងស្រុកមួយនេះ មិនថាជាស្រាបៀរ ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំងទៅកាន់ទីផ្សារបរទេស តាមរយៈការចុះអនុស្សារណៈយោគយល់លើការសហការនាំចេញជាមួយក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនចិន SHANGHAI DRINK NOD CO.LTD, ក្រុមហ៊ុនម៉ាឡេស៊ី Kingsman Holding SDN. BHD, ក្រុមហ៊ុនសិង្ហបុរី DC Logistic & Trading, ក្រុមហ៊ុនវៀតណាម BAO CHAU Import Export Company, ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូង HanwolBiz Co.,Ltd រួមទាំងសហការនាំចេញទៅកាន់ប្រទេសថៃដោយក្រុមហ៊ុន Galaxy Music (Thailand) Co.,Ltd។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តបង្កើនសមត្ថភាពខ្សែច្រវាក់ផលិតកម្មខ្លួន តាមរយៈការចម្រាញ់យកបច្ចេកវិទ្យាទំនើបចុងក្រោយ វត្ថុធាតុដើម គ្រឿងផ្សំល្អដាច់គេពីសហគមន៍អ៊ឺរ៉ុប ដើម្បីធានាបាននូវគុណភាព និងស្តង់ដាលំដាប់ពិភពលោករបស់ផលិតផល Made in Cambodia ទាំងអស់នេះ​ រហូតគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ស្ថិតនៅចំណុចកំពូលមួយដែលអាចប្រជែងស្មើភាពគ្នាជាមួយផលិតផលបរទេសទាំងតម្លៃ និងគុណភាព។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ មានផលិតផលដូចជា៖​ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាស្ស, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង VIKINGZ និងទឹកពិសាកម្ពុជា។

ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ពិភពលោក! World-class Quality!

To Top