event

មិត្តហ្វូន ផ្សព្វផ្សាយសុច្ឆន្ទៈ គាំទ្រដល់គ្រួសារក្រីក្ររាប់ពាន់នាក់ នៅតំបន់ព្រំដែនកម្ពុជា

ដោយសារការរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានរងផលប៉ះពាល់ដោយការ បិទព្រំដែនបណ្តោះអាសន្ន មិត្តហ្វូនបានបើកសកម្មភាព សប្បុរសធម៌ភ្លាមៗនៅខេត្តព្រះវិហារ និងប៉ៃលិន ដោយផ្តល់ការគាំទ្រជាក់ស្តែង ដើម្បីចែករំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅស្រុកគូលែន ខេត្តព្រះវិហារ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់កញ្ចប់ជំនួយដល់ពលរដ្ឋ ១០០០គ្រួសារ ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការរំខានដល់ជីវភាពរស់នៅរបស់ពួកគេ។ តំបន់នេះក៏ជាកន្លែងរស់នៅរបស់គ្រួសារជាច្រើន ដែលទើបត្រឡប់មកពីប្រទេសជិតខាង ឬតំបន់ព្រំដែនផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពរបស់ពួកគេ កាន់តែមានភាពមិនច្បាស់លាស់។ កញ្ចប់នីមួយៗដែលផ្ទុកនូវរបស់ចាំបាច់នានា ត្រូវបានប្រគល់ដោយផ្ទាល់ទៅគ្រួសារក្រីក្រ ដើម្បីជួយពួកគេរក្សាលំនឹងជីវិតរស់នៅប្រចាំថ្ងៃ។

ដូចគ្នាដែរនៅខេត្តប៉ៃលិន ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ដែលបាត់បង់ចំណូលទាំងអស់ ដោយសារការបិទច្រកព្រំដែនផ្សារព្រំ បានទទួលកញ្ចប់ឧបត្ថម្ភរួមមាន ថវិកា អង្ករ ១០គីឡូក្រាម និងសម្ភារៈសំខាន់ៗ។ សកម្មភាពនេះបង្ហាញពីស្មារតីរបស់មិត្តហ្វូន ក្នុងការឈរជាមួយសហគមន៍គ្រប់កាលៈទេសៈ។

ក្រៅពីជួយដល់ប្រជាពលរដ្ឋ មិត្តហ្វូនក៏បានបរិច្ចាគអង្ករចំនួន ២តោន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ការពារសន្តិសុខនៅតំបន់ព្រំដែន និងជួយអាជ្ញាធរក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋផងដែរ។

សកម្មភាពទាំងនេះគឺជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់មិត្តហ្វូននៅកម្ពុជា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនមិនត្រឹមតែ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តយ៉ាងសកម្ម នូវទំនួលខុសត្រូវសង្គមរបស់ខ្លួន។ មិត្តហ្វូនជឿជាក់ថា អាជីវកម្មអាចរឹងមាំបាន លុះត្រាតែចែករំលែកជាមួយ និងរីកចម្រើនជាមួយសហគមន៍ ៕

To Top