អត្ថបទ

ការចូលរួមចំណែកសម្រាលបន្ទុកដល់បងប្អូនភៀសសឹក និងក្រុមគ្រួសារបងៗកងទ័ព ពីទឹកពិសា ហាយ-ធិច ជូនដល់១៥០០គ្រួសារនៅក្នុងខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីចូលរួមចំណែកចែករំលែក និងរួមសាម្គី ជាមួយប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព និងក្នុងនាមជាឈាមជ័រជាខ្មែរតែមួយ ក្នុងបុព្វហេតុមនុស្សធម៌ ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមផ្តល់នូវជំនួយជាសម្ភារៈសំខាន់ៗជាច្រើនដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យជិតបន្ទាត់ព្រំដែន។ ការផ្ដល់ជូនជាអំណោយ ដល់១៥០០គ្រួសាររួមមានសម្ភារៈដូចជា៖ ប្រេងរឹត/ប្រេងកូឡា សាប៊ូ កន្សែងពោះគោ ក្រមារ ថ្នាំពេទ្យ ពិលបំភ្លឺដោយប្រើថាមពលព្រះអាទិត្យ អាវភ្លៀង តង់ កន្ទេល ធូបមួស និងសាច់ជ្រូកផាត់ ឆេវពៅ ត្រីងៀត សាច់ក្រក និងឥវ៉ាន់ផ្សេងៗទៀត ព្រមជាមួយទឹកពិសា ហាយ-ធិច ២០០០កេស ដែលសុទ្ធសឹងតែជាផលិតផលខ្មែរក្នុងស្រុកទាំងអស់។

នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមចំណែកក្នុងការឧបត្ថម្ភ កន្លងមកទឹកពិសា ហាយ-ធិច បានបរិច្ចាគស្បៀងអាហារ ថ្នាំសង្កូវ និងសំភារៈប្រើប្រាស់ដែលចាំបាច់ និងទឹកពិសា ហាយ-ធិច ប្រមាណជាង ១០,០០០កេះដល់វីរជនកងទ័ពជួរមុខ និងប្រជាជនដែលកំពុងភៀសសឹកសង្រ្គាមរួចមកហើយ។
ទឹកពិសា ហាយ ធិច ជាផលិតផលកូនខ្មែរសុទ្ធសាធ និងមានមោទកភាពដែលបានផលិតទឹកបរិសុទ្ធដែលមានគុណភាព ស្តង់ដាអន្តរជាតិ ជូនប្រជាជនកម្ពុជា។

ទឹកពិសាហាយធិច # ខ្មែរដើម្បីខ្មែរ #មោទនភាពជាតិខ្មែរ #មោទនភាពផលិតផលខ្មែរ #Hitech #Drinkingwater

To Top