ព័ត៌មានជាតិ

ជប៉ុន នឹងចែករំលែកបទ ពិសោធន៍ ដល់កម្ពុជា ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ក្រោយពីប្រទេសជប៉ុន ទទួលបានជោគជ័យ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នោះ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានឲ្យដឹងថា ជប៉ុននឹងចែក រំលែកបទពិសោធន៍នេះ ជាមួយកម្ពុជា ដោយចាប់ផ្ដើមកិច្ចសហប្រតិបត្តិការថ្មីមួយ ក្នុងគោល បំណងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

Traffic and Road Safety

«ជម្រាបសួរពីលោកទូតមិកាមិ»លោកទូតជប៉ុន មានប្រសាសន៍អំពីស្ថានភាពចរាចរណ៍នៅប្រទេសជប៉ុនកាលពី៦០ឆ្នាំមុន និងគម្រោងសហប្រតិបតិ្តការថ្មីមួយ។«Chumreap Suo from Ambassador Mikami»Ambassador talks on the traffic situation in Japan about 60 years ago and a new cooperation project for road safety.Youtube Link: https://youtu.be/31eAI2kmlV0Music: Amazing Grace 2011 Kevin MacLeod (incompetech.com)Licensed under Creative Commons: By Attribution 3.0 License http://creativecommons.org/licenses/by/3.0/

បាន​បង្ហោះ​ដោយ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា នៅ សុក្រ 8 ឧសភា 2020

តាមរយៈវិដេអូឃ្លីប បង្ហោះនៅក្នុងហ្វេសប៊ុក ស្ថានទូត ជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលេីកឡេីងថា នៅជប៉ុន កាលពី៦០ឆ្នាំមុន លោកហៅថា សង្គ្រាមចរាចរណ៍ អត្រាមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅជប៉ុន នាទស្សវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ គឺខ្ពស់ជាងនៅកម្ពុជា នាពេលបច្ចប្បន្ននេះ។

លោករៀបរាប់ថា ក្រោយមកជប៉ុន បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន ដោយសារតែកែ សម្រួលច្បាប់ចរាចរណ៍ នឹងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ។លោកថា ជាពិសេសនោះ ការគ្រប់គ្រងអំពីសុវត្ថិភាពចរាចរណ៍ ជូនដល់ប្រជាជន។

លោក មានប្រសាសន៍ថា «ដើម្បីចែករំលែកបទពិសោធន៍នេះ ជាមួយប្រជាជនកម្ពុជា យើង នឹងចាប់ផ្ដើមក្នុងសហប្រតិបត្តិការថ្មីមួយឆាប់ៗនេះ។អ្វីដែលសំខាន់បំផុត គឺឥរិយាបទទទួល ខុសត្រូវរបស់អ្នកបើកបរម្នាក់ៗ។សូម លោក-លោកស្រី ចូលរួមជាមួយយើងខ្ញុំ នៅក្នុង គម្រោងនេះ តាមរយៈការបើកបរប្រកបដោយសុវត្ថិភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍»។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយ កាលពីថ្ងៃទី៨ ឧសភា បញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍កន្លងទៅ សមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះ យានយន្ដល្មើសច្បាប់ សរុបចំនួន ១៣.៩៦៨ករណី ហើយគ្រោះថ្នាក់ចរាចរណ៍ ក៏មានការថយ ចុះ ផងដែរ ៕

ដោយ ៖ អេង ប៊ូឆេង

To Top