ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ តែក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ មានដល់ទៅជាង១ម៉ឺននាក់ ។
យោងតាមសេចក្តីប្រកាស ព័ត៌មានមួយចេញដោយ មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា នៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០.៨១៧នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ។
នៅក្នុងសេចក្តីប្រកាសនោះបានដាក់ថា តួលេខសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងដល់១៩៨.៦៧៦នាក់ ។
យោងតាមសារ ព័ត៌មានឯករាជ្យមួយ នៅក្នុងប្រទេសរុស្ស៊ី The Moscow Times បានចុះផ្សាយថា តួលេខ នៃអ្នកស្លាប់ដោយជំងឺកូវីដ១៩ សរុបចំនួន១.៨២៧នាក់ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា