ព័ត៌មានអន្តរជាតិ

ប៉ូឡូញ នឹងពន្យារ ពេលបោះឆ្នោត ជ្រើសប្រធានាធិបតី

បរទេស ៖ ប្រទេសប៉ូឡូញ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានប្រកាសពន្យារពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាថ្ងៃអាទិត្យរបស់ខ្លួន ដែលជាការបោះឆ្នោត គ្រោងធ្វើឡើងដំបូង គេបង្អស់នៅអឺរ៉ុប នៅក្នុងអំឡុងការឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា ។

ការពន្យាពេលនេះ គឺបានកើតមានឡើង ស្របពេលដែលលោកប្រធានាធិបតី នាំមុខគូប្រជែងទាំងអស់ តាមរយៈភាគរយ នៃសម្លេងឆ្នោត និងអាចត្រូវគេមើលឃើញជាឱកាសមួយ សម្រាប់បេក្ខជនដទៃទៀត ដែលបានផ្អាកយុទ្ធនាការឃោសនា របស់ខ្លួន ដោយសារតែមេរោគកូរ៉ូណា។

គួរបញ្ជាក់ថ ការបោះឆ្នោតថ្នាក់ជាតិ ចំនួនជាង៥០នៅជុំវិញពិភពលោក នាពេលថ្មីៗនេះ ត្រូវបានផ្អាក ដោយសារតែការរីករាលដាលឆ្លង នៃមេរោគកូវីដ១៩។ ប៉ូឡូញបានចាត់វិធានការយ៉ាងរហ័ស បិទព្រំដែនរបស់ខ្លួន និងជំរុញប្រជាពលរដ្ឋរបស់ខ្លួន ឲ្យពាក់ម៉ាស់នៅទីសាធារណៈ៕
ប្រែសម្រួល៖ប៉ាង កុង

To Top