ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធយោធារួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថាជារឿងដ៏គ្រោះថ្នាក់

ព្យុងយ៉ាង៖ មន្ត្រីជាន់ខ្ពស់នៃកូរ៉េខាងជើង បានថ្កោលទោសការធ្វើសមយុទ្ធយោធានាពេលខាងមុខដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ទីក្រុងសេអ៊ូល នឹងចាប់ផ្តើមសមយុទ្ធដំណាលគ្នាចំនួនពីរនៅថ្ងៃចន្ទ រួមមាន Freedom Edge ដែលជាសមយុទ្ធពហុដែនក្រៅត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន និសមយុទ្ធង Iron Mace ដែលជាសមយុទ្ធក្លែងធ្វើ ស្ដីពីការឆ្លើយតបនឹងការវាយប្រហារនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

លោកស្រី គីម យូជុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ (WPK) និងជាប្អូនស្រីដ៏នាបឥទ្ធិពលរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានឲ្យដឹងថា “គោលការណ៍ណែនាំសម្រាប់ការទប់ស្កាត់នុយក្លេអ៊ែរ និងប្រតិបត្តិការនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ” ដែលប្រឌិតដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាគំនិតដ៏គ្រោះថ្នាក់មួយ។

លោកស្រីបានលើកឡើងថា កូរ៉េខាងជើង នឹងចាត់ទុកវាថា ជាសកម្មភាពមួយ ដែលប្រកាន់ជំហរប្រឈមមុខប្រឆាំងកូរ៉េខាងជើងរបស់ពួកគេ និង “ជោគជ័យ” នៃគោលនយោបាយប្រឈមមុខដាក់គ្នា។ លោកស្រីបានបន្ថែមថា ការបង្ហាញកម្លាំង ដែលមិនប្រុងប្រយ័ត្ន ដែលធ្វើឡើងដោយប្រទេសទាំងបី នៅក្នុងសកម្មភាពជាក់ស្តែង នៅជិតកូរ៉េខាងជើង នឹងនាំមកនូវលទ្ធផលអាក្រក់ដល់ខ្លួនដោយជៀសមិនរួច។

លោក Pak Jong Chon អនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សពលករកូរ៉េ WPK បានឲ្យដឹងថាសមយុទ្ធ Iron Mace គឺជា “ការហាត់សមសង្គ្រាមនុយក្លេអ៊ែរ ដែលមានគោលបំណងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើងពី A ដល់ Z” ខណៈដែលសមយុទ្ធ Freedom Edge គឺជាសមយុទ្ធសង្រ្គាមដ៏ទូលំទូលាយ និងវាយលុកបំផុតសម្រាប់ការឈ្លានពាន។

លោកបានលើកឡើងថា ចលនាយោធាដែលមិនប្រុងប្រយ័ត្នរបស់ប្រទេសទាំងបី បង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សន្តិសុខនៃរដ្ឋរបស់យើង និងជាគ្រោះថ្នាក់ដ៏ធំនៃការបំផ្លាញស្ថិរភាពក្នុងតំបន់ និងការកើនឡើងភាពតានតឹងផ្នែកយោធា។ លោក  បានសង្កត់ធ្ងន់ថា ប្រសិនបើកងកម្លាំងអរិភាពនៅតែបន្តក្នុងការសម្ញែងសាច់ដុំរបស់ពួកគេ កូរ៉េខាងជើង នឹងឆ្លើយតបនឹងពួកគេជាមួយនឹង “ការប្រឆាំងនៅក្នុងវិធីច្បាស់លាស់ និងកាន់តែខ្លាំង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top