ព័ត៌មានជាតិ

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមគោរព វិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ ឯក ច័ន្ទ លំផាត់

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមគោរព វិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អនុប្រធានគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន កម្ពុជា ដែលបានទទួលមរណភាព នៅម៉ោង៦ល្ងាច ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ ឆ្នាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅគេហដ្ឋានតម្កល់សព ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាថ្នាក់ដឹកនាំមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្ម និងចូលរួមធ្វើសកម្មភាពជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ។

ការទទួលមរណភាពរបស់លោកឧត្តមសេនីយ៍ គឺជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណជាច្រើនក្នុងបុព្វហេតុជាតិ។

នាឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ សូមចូលរួមរំលែកទុក្ខ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឧត្តមសេនីយ៍ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ដោយ សួន ពិសិត ព្រះវិហារ ដើមអម្ពិល.១៥.កញញា.២០២៥

To Top