សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទបានបញ្ជូន របាំងមុខចំនួន ២ លានជាជំនួយបន្ទាន់ ដល់សហរដ្ឋអាមេរិក ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ថ្មីនេះ។
ការផ្តល់ម៉ាស់នេះ បានធ្វើឡើងបន្ទាប់ ពីលោកប្រធានាធិបតី មូន ជេអ៊ីន និងប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាត COVID-១៩ ក្នុងអំឡុងពេលជជែក តាមទូរស័ព្ទកាលពីថ្ងៃទី២៤ ខែមីនា។
ក្រសួងបានឲ្យដឹងថា ជើងហោះហើរដឹកទំនិញ របស់សហរដ្ឋអាមេរិក ត្រូវបានគេគ្រោង នឹងទៅដល់ សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទនេះ ហើយគ្រឿងផ្គត់ផ្គង់ទាំងនោះ នឹងត្រូវចែកចាយដល់ស្ថាប័ន វេជ្ជសាស្ត្រនៅឯកន្លែង នៃយុទ្ធនាការប្រឆាំងនឹងមេរោគ ៕
ដោយ ឈូក បូរ៉ា