ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ ពីប្រទេសចិន មកកាន់មាតុប្រទេសវិញហើយ

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០បាន យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន មកកាន់ប្រទេសកម្ពុជាវិញហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបបានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា និងសម្តេចម៉ែ ផងដែរ។

សូមរំលឹកថាកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព៕

To Top