ព័ត៌មានជាតិ

លោក សុខ ឥសាន៖ គ្រាន់តែគឹម សុខ គាំទ្របង្កើតបក្សថ្មី រណសិរ្សគេចោទថា ស៊ីលុយបក្សកាន់អំណាច

ភ្នំពេញ៖ “គឹម សុខបានគាំទ្រគំនិតចង់បង្កេីតរបស់ហៅថា រណសិរ្ស ត្រូវក្រុមឧទ្ទាមក្រៅច្បាប់ចោទថា ស៊ីលុយគណបក្ស ប្រជាជកម្ពុជា “ ។

នេះជាប្រសាសន៍ លើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

លោកបន្តថា ជាមួយគ្នានេះ គ្រាន់តែ លោក យឹម ស៊ីណន រវើរវាយចង់បង្កើត របស់ហៅថារណសិរ្ស ក៏ស្រាប់តែក្រុមឧទ្ទាមក្រៅច្បាប់ នៅបណ្តាប្រទេសនានា ប្រតិកម្មជេរគ្នា ដូចបាយពុះ ដែរ ។

លោក យឹម ស៊ីណន ដែលគេដឹងថា ជាយុវជនដ៏សកម្មគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ មានមូលដ្ឋាននៅកូរ៉េខាងត្បូង បានប្រកាសបង្កើតរណសិរ្ស រួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។ ការបង្កើតបន្ទាប់ពីគ្មាន សង្ឃឹម លើអតីតគណបក្ស សង្គ្រោះ ជាតិ អាច រស់ ឡើងវិញ និង អាច ចូលរួម ការបោះឆ្នោត នៅ កម្ពុជា។

ទន្ទឹងនឹងនេះ លោក សុខ ឥសានបន្តថា លោក គឹម សុខ បាននិយាយថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ហុចដងដាវឲ្យសត្រូវ ក៏ត្រូវក្រុមឧទ្ទាមក្រៅច្បាប់ចោទថា ជាអាយ៉ងគណបក្សប្រជាជនកម្ពុជា ។

លោកថា ទាំងនេះ ជាវប្បធម៌របស់ក្រុមឧទ្ទាមក្រៅច្បាប់ ព្រោះឈ្លោះគ្នា គ្រោះថ្នាក់ចរាចរណ៍ បុកជ្រូកតាមផ្លូវ ឈ្លោះប្តីប្រពន្ធ គឺសុទ្ធតែចោទថា មកពីគណបក្សប្រជាជនកម្ពុជា ៕

To Top