ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី កុំមិនដែលដូមីនីក បានមកដល់កម្ពុជា សម្រាប់បំពេញ ទស្សនកិច្ចការងារ ៣ថ្ងៃ

ភ្នំពេញ ៖ លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនដែលដូមីនីក បានអញ្ជើញមកដល់កម្ពុជា ហើយនៅម៉ោងជាង១០ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ សម្រាប់បំពេញទស្សនកិច្ច ការងារនេះរយៈពេល៣ថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ផងដែរ។

នាយករដ្ឋមន្ត្រី ទាំងពីរ នឹងពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជា សាក្សីក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ។

ដំណើរទស្សនកិច្ចការងាររបស់ លោកបណ្ឌិត Roosevelt Skerrit មកកាន់ព្រះរាជាណាចក្រ-កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕

To Top