ព័ត៌មានអន្តរជាតិ

មេដឹកនាំតួគីពិភាក្សា បញ្ហាហ្គាហ្សា និងអ៊ុយក្រែន ជាមួយនឹងមេដឹកនាំរុស្សី

xinhua

បរទេស ៖ យោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីតួគីបាននិយាយថា ប្រធានាធិបតីតួគី Recep Tayyip Erdogan និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានពិភាក្សាគ្នាលើ សំណើដែលគាំទ្រ ដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់នៅតំបន់ ហ្គាហ្សានិងជម្លោះក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃអង្គារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យ របស់លោក Erdogan បាននិយាយថា មេដឹកនាំទាំងពីរបានគ្រប ដណ្តប់ទំនាក់ទំនងទ្វេភាគីរវាងតួគី និងរុស្ស៊ី ក៏ដូចជាការជំរុញបញ្ហាក្នុងតំបន់ និងពិភពលោកផងដែរ។

លោក Erdogan បានប្រាប់លោក Putin បានបញ្ជាក់ថា ទីក្រុងអង់ការ៉ាកំពុងបន្ត កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទទួលបាន បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងធានាការផ្តល់ជំនួយមនុស្សធម៌ ដល់តំបន់ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ ដោយយោងទៅលើផែនការ សន្តិភាព ដែលស្នើឡើង ដោយប្រធានាធិបតីអាមេរិក Donald Trump ។

សេចក្តីថ្លែងការណ៍ បាននិយាយថា ស្តីពីអ៊ុយក្រែន លោក Erdogan បានសង្កត់ធ្ងន់ លើតម្រូវការ សម្រាប់ការផ្តួចផ្តើម ការទូត ដើម្បីសម្រេចបាននូវ សន្តិភាព ដ៏ត្រឹមត្រូវ និងយូរអង្វែង ដោយបញ្ជាក់សារជាថ្មីថាតួគី នឹងបន្តធ្វើការឆ្ពោះ ទៅរកទីបញ្ចប់នោះ។

គួរឲ្យដឹងដែរថាការ​អំពាវនាវ​នេះ​ បាន​ធ្វើ​ឡើង​ស្រប​នឹង ​ថ្ងៃ​ខួប​កំណើត​របស់​លោក Putin ដោយ​លោក Erdogan បាន​បន្ត​ការ​ជូនពរ​របស់​លោក នៅក្នុងឳកាសនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top