ព័ត៌មានជាតិ

ក្រុមការងារ​ សម្របសម្រួលចម្រុះ កម្ពុជា-ថៃ លើកិច្ចការងារដោះមីន មនុស្សធម៌ ជួបប្រជុំលើកទី២

ភ្នំពេញ ៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សា ក្នុងការរៀបចំបង្កើត និយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ សម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីភាគីទាំងពីរ បានផ្លាស់ប្តូរកែសម្រួល លើឯកសារនេះ ចំនួន២លើករួចមកហើយ ។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ កម្ពុជា មានប្រសាសន៍ថា ការរៀបចំឱ្យមាននិយាមនីតិវិធី ប្រតិបត្តិ (SOP) នេះដើម្បីធានាបាន នូវបែបបទការងារមួយ ដែលមានស្តង់ដារ ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចការងារនេះ នឹងចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិត របស់ប្រជាពលរដ្ឋ នៅតំបន់ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន ដែលបន្សល់ទុកពីសង្គ្រាម។

គួររំលឹកផងដែរថា ក្រុមការងារសម្របសម្រួល ចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្រប តាមលទ្ធផល នៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង នៃទឹកដីកម្ពុជា ៕

To Top