គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋាន ប្រចាំUN ឲ្យតាមដាន ការគំរាមកំហែង របស់ថៃ លើពលរដ្ឋខ្មែរ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃ៩ តុលានេះ បានដាក់ញ្ញត្តិជាថ្មីម្តងទៀត ទៅលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឲ្យបន្តតាមដាន លើការគំរាមកំហែង ដែលបន្តកើតមានលើសិទ្ធិ ទទួលបានលំនៅឋានសមរម្យ របស់ប្រជាពលរដ្ឋកម្ពុជា តាមព្រំដែនកម្ពុជា-ថៃ ពីសំណាក់ភាគីថៃ ៕


