ព័ត៌មានជាតិ

បង្ក្រាបករណីម៉ូតូ កែឆ្នៃបំពង់ស៊ីមាំង លាន់សម្លេងខ្លាំងៗ បង្កការរំ​ខាន​ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅស្រុកបវេល ខេត្តបាត់ដំបង

បាត់ដំបង ៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ សូមជម្រាបជូនសា​ធារណជន​បានជ្រាបថា​កាលពីថ្ងៃទី៨ ខែ​តុលា​ ឆ្នាំ២០២៥​ ក្នុងពេលដែលក្រុមការ ងារផ្សព្វ​ផ្សាយព័ត៌មាន ក្នុងផេកហ្វេសប៊ុក​ផ្លូវការរបស់ស្នងការដ្ឋាន​ ម​ហាជនលោក បានចូលរួមជាមតិយោបល់ ចំពោះករណី​ អអ្នកប្រេីប្រាសម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗ បង្កការរំ​ខាន​ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅស្រុកបវេល​ ខេត្តបាត់ដំបង។

ឃើញករណីនេះក្រុមការងារបានឆ្លើយ​តបភ្លាមៗចំពោះមតិចូលរួមរបស់មហាជន​ ដោយស្នើឱ្យលោកអធិការ​ នគរបាលស្រុកបវេល សហការ​ជាមួយប្រជាពលរដ្ឋនៅមូល​ដ្ឋាន ចាត់វិធានការដោះស្រាយជូនទាន់ពេល ។

ស្របតាមយោបល់ដឹកនាំ របស់លោកឧត្តម សេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិនៅ​ព្រឹកថ្ងៃទី៩ខែ​ តុលា​ ឆ្នាំ២០​២៥​ នេះលោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរ​បាលស្រុកបវេល​ ដឹកនាំស្រាវជ្រាវ​ តាមមតិចូលរួមរបស់មហាជន ដោយនាំអ្នកជិះម៉ូតូកែ​ច្នៃបំពង់ស៊ីម៉ាំង លាន់សម្លេងខ្លាំងៗមកសា​ក​សួរនិងអប់រំណែនាំឱ្យគាត់​បញ្ឈប់ សកម្មភាពបែប​នេះបន្តទៀត​ ព្រោះបញ្ហានេះពិតជារំខានខ្លាំងណាស់ ដល់សន្តិសុខផ្លូវចិត្តរបស់ប្រជា​ពលរដ្ឋ ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន​ ជាមួយនេះក៏សូមអរគុណ ចំ​ពោះការចូលរួមផ្តល់ព័ត៌មានរបស់មហាជនទូ​ទៅ​ ពីបញ្ហាសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមមក​ដល់សម្ថកិច្ច​ យើងដើម្បីចាត់​វិធានកាដោះ​ស្រាយ ជូនបានទាន់ពេលវេលា៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​
ប្រភព៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​
រូបភាព​៖ នគរបាលស្រុកបវេល

To Top