នាវាកងទ័ពជើងទឹក ចិន២គ្រឿង ចូលចតនៅកម្ពុជា
ភ្នំពេញ ៖ នាវាកងទ័ពជើងទឹកចិន ចំនួន២គ្រឿង បានចូលចតនៅដែនសមុទ្រកម្ពុជានាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្គីភាព ជាមួយកងទ័ពកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿង នោះ គឺមានឈ្មោះថា PLAN 83 និងPLAN 988 បានចូលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥៕



